Tag: visit

ការលើកលែងពន្ធជាកត្តាដ៏សំខាន់មួយសម្រាប់ជួយសម្រួលដល់ការស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប | Tax Exemptions Pave the Way for Siem Reap’s Tourism Recovery

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធសម្រាប់សហគ្រាសផ្នែកទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយសហគ្រាសទាំងនោះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលនឹងទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ(មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ) ក៏ដូចជាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024។ ដោយមានអាជីវកម្មប្រមាណ3,000 ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-19 វិធានការជាយុទ្ធសាស្ត្រនេះផ្តល់នូវការគាំទ្រយ៉ាងសំខាន់ ជាមួយនឹងគោលបំណងជួយជំរុញការស្តារឱ្យប្រសើរឡើងវិញ និងលើកកម្ពស់គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។

In a bid to revitalize Siem Reap’s tourism sector, the government announced tax exemptions for tourism-related businesses until June 2025.

ការងើបឡើងវិញនៃវិស័យទេសចរណ៍៖ ខេត្តសៀមរាបស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរមកពីទូទាំងពិភពលោក | A Promising Comeback: Siem Reap Welcomes Global Tourists

ខេត្តសៀមរាបកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន 774,203 នាក់ ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ 2024។ ជាមួយនឹងភាពងាយស្រួលនៃការធ្វើដំណើរ បន្ទាប់ពីការបើកដំណើរការនូវព្រលានយន្តហោះថ្មី ស្របពេលនឹងការចាប់អារម្មណ៍ជាសកល ជាពិសេសការកើនឡើងនៃកំណើនភ្ញៀវទេសចរអូស្ត្រាលីរហូតដល់ 529% ខេត្តសៀមរាបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដែលគេចង់មកទស្សនា។ ភាពទាក់ទាញដែលកំពុងកើនឡើងនេះ មិនត្រឹមតែជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបឱ្យកាន់តែល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងឱកាសវិនិយោគសំខាន់ៗជាច្រើនផងដែរ។

Siem Reap is on the rise, welcoming 774,203 international tourists from January to October 2024.

Interested? Contact Us