ហេតុអ្វីគួរជួលផ្ទះនៅភូមិបាគង? | Why Rent at Bakong Village?
តើលោកអ្នកកំពុងស្វែងរកលំនៅឋានសម្រាប់ជួលដែលមានតម្លៃសមរម្យ បំពាក់ដោយគ្រឿងបរិក្ខាររួចជាស្រេច ហើយនៅមិនឆ្ងាយពីក្រុងសៀមរាបមែនទេ?
តើលោកអ្នកកំពុងស្វែងរកលំនៅឋានសម្រាប់ជួលដែលមានតម្លៃសមរម្យ បំពាក់ដោយគ្រឿងបរិក្ខាររួចជាស្រេច ហើយនៅមិនឆ្ងាយពីក្រុងសៀមរាបមែនទេ?
វិស័យទេសចរណ៍ខេត្តសៀមរាបកំពុងបានត្រឡប់មកវិញជាបណ្ដើរៗ!
ស្វែងយល់ជាមួយយើងខ្ញុំ អំពីលំនៅឋានប្រភេទវីឡាដែលបំពាក់នូវគ្រឿងសង្ហារិមរួចជាស្រេច នៅភូមិបាគង រចនាឡើងមកប្រកបដោយផាសុកភាព ទំនើបទាន់សម័យ ព្រមទាំងមានភាពងាយស្រួល។ ជាមួយនឹងតម្លៃជួលចាប់ពី $200/ខែ លោកអ្នកនឹងទទួលបានភាពរីករាយជាមួយគ្រឿងបរិក្ខារដ៏ទំនើប ការរស់នៅប្រកបដោយសុវត្ថិភាព និងការច្នៃប្រឌិតទីកន្លែងដែលមានការគិតគូរយ៉ាងល្អិតល្អន់។ លំនៅឋានដ៏ប្រណិតរបស់យើង ស័ក្តិសមឥតខ្ចោះសម្រាប់ជនបរទេស លោកអ្នកដែលធ្វើការលើប្រព័ន្ធឌីជីថល ក៏ដូចជាក្រុមគ្រួសារ ដោយគ្រាន់តែធ្វើដំណើរត្រឹមតែ 15 នាទីប៉ុណ្ណោះពីក្រុងសៀមរាប។ សូមកុំរង់ចាំយូរ លំនៅឋានប្រភេទវីឡារបស់យើងមានចំនួនកំណត់!
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធសម្រាប់សហគ្រាសផ្នែកទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយសហគ្រាសទាំងនោះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលនឹងទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ(មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ) ក៏ដូចជាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024។ ដោយមានអាជីវកម្មប្រមាណ3,000 ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-19 វិធានការជាយុទ្ធសាស្ត្រនេះផ្តល់នូវការគាំទ្រយ៉ាងសំខាន់ ជាមួយនឹងគោលបំណងជួយជំរុញការស្តារឱ្យប្រសើរឡើងវិញ និងលើកកម្ពស់គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។
—
In a bid to revitalize Siem Reap’s tourism sector, the government announced tax exemptions for tourism-related businesses until June 2025.
នាថ្ងៃទី 17 ខែមិថុនានេះ ខេត្តសៀមរាបបានស្វាគមន៍ ការបើកសម្ភោធជាស្ថាពរនូវការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់។ សមិទ្ធិផលនៃការិយាល័យនេះ នឹងបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្លុះបញ្ចាំងថា ខេត្តសៀមរាបជាទិសដៅដ៏មានសក្ដានុពលមួយដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់តំបន់។ កម្មវិធីនេះផងដែរ គឺត្រូវបានចូលរួមដោយ លោកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ លោក Torsten Munther ប្រធានការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
—
On June 17th, Siem Reap welcomed the new German consulate, highlighting the strong partnership between Cambodia and Germany.
នៅថ្ងៃទី 12 ខែកក្កដា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានប្រកាសពីគម្រោងកែលម្អតំបន់ជុំវិញវត្តបូព៌ និងដងទន្លេសៀមរាប ដែលសរុបជាផ្ទៃដី 40 ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ទីបីបន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត ដើម្បីលើកកម្ពស់គុណភាពជីវិត និងសក្តានុពលសេដ្ឋកិច្ច។
—
On July 12th, Siem Reap Deputy Governor H.
ពិធីបុណ្យទន្លេនៅកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយ ដែលរៀបចំឡើងដើម្បីអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស សម្រស់ធម្មជាតិ និងតួនាទីដ៏សំខាន់ដែលទន្លេផ្តល់មកជូនជីវិតប្រជាជន ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ជាតិ។ ឆ្នាំនេះ កម្មវិធីនឹងធ្វើឡើងពីថ្ងៃ ១៦ ដល់ ១៨ មិនា ដោយនាំមកជូនសកម្មភាពជាច្រើន រួមទាំងការសំដែង ការតាំងពិពណ៌ ការប្រណាំងកង់ ការប្រណាំងទូក និងកីឡាវាយកូនហ្គោលជាដើម។
—
The River Festival in Cambodia is a significant cultural and tourism event designed to celebrate the country’s rich cultural heritage, natural beauty, and the vital role rivers play in the life and ecosystem of the nation.