Tag: SiemReap Homestay

លំនៅឋានបំពាក់នូវគ្រឿងសង្ហារិមរួចជាស្រេចសម្រាប់ជួលរយៈពេលវែង – តម្លៃចាប់ពី $200/ខែ | Fully-Furnished Homes for Long-Term Lease – From $200/Month

ស្វែងយល់ជាមួយយើងខ្ញុំ អំពីលំនៅឋានប្រភេទវីឡាដែលបំពាក់នូវគ្រឿងសង្ហារិមរួចជាស្រេច នៅភូមិបាគង រចនាឡើងមកប្រកបដោយផាសុកភាព ទំនើបទាន់សម័យ ព្រមទាំងមានភាពងាយស្រួល។ ជាមួយនឹងតម្លៃជួលចាប់ពី $200/ខែ លោកអ្នកនឹងទទួលបានភាពរីករាយជាមួយគ្រឿងបរិក្ខារដ៏ទំនើប ការរស់នៅប្រកបដោយសុវត្ថិភាព និងការច្នៃប្រឌិតទីកន្លែងដែលមានការគិតគូរយ៉ាងល្អិតល្អន់។ លំនៅឋានដ៏ប្រណិតរបស់យើង ស័ក្តិសមឥតខ្ចោះសម្រាប់ជនបរទេស លោកអ្នកដែលធ្វើការលើប្រព័ន្ធឌីជីថល ក៏ដូចជាក្រុមគ្រួសារ ដោយគ្រាន់តែធ្វើដំណើរត្រឹមតែ 15 នាទីប៉ុណ្ណោះពីក្រុងសៀមរាប។ សូមកុំរង់ចាំយូរ លំនៅឋានប្រភេទវីឡារបស់យើងមានចំនួនកំណត់!

ការលើកលែងពន្ធជាកត្តាដ៏សំខាន់មួយសម្រាប់ជួយសម្រួលដល់ការស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប | Tax Exemptions Pave the Way for Siem Reap’s Tourism Recovery

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធសម្រាប់សហគ្រាសផ្នែកទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយសហគ្រាសទាំងនោះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលនឹងទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ(មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ) ក៏ដូចជាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024។ ដោយមានអាជីវកម្មប្រមាណ3,000 ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-19 វិធានការជាយុទ្ធសាស្ត្រនេះផ្តល់នូវការគាំទ្រយ៉ាងសំខាន់ ជាមួយនឹងគោលបំណងជួយជំរុញការស្តារឱ្យប្រសើរឡើងវិញ និងលើកកម្ពស់គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។

In a bid to revitalize Siem Reap’s tourism sector, the government announced tax exemptions for tourism-related businesses until June 2025.

ការងើបឡើងវិញនៃវិស័យទេសចរណ៍៖ ខេត្តសៀមរាបស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរមកពីទូទាំងពិភពលោក | A Promising Comeback: Siem Reap Welcomes Global Tourists

ខេត្តសៀមរាបកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន 774,203 នាក់ ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ 2024។ ជាមួយនឹងភាពងាយស្រួលនៃការធ្វើដំណើរ បន្ទាប់ពីការបើកដំណើរការនូវព្រលានយន្តហោះថ្មី ស្របពេលនឹងការចាប់អារម្មណ៍ជាសកល ជាពិសេសការកើនឡើងនៃកំណើនភ្ញៀវទេសចរអូស្ត្រាលីរហូតដល់ 529% ខេត្តសៀមរាបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដែលគេចង់មកទស្សនា។ ភាពទាក់ទាញដែលកំពុងកើនឡើងនេះ មិនត្រឹមតែជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបឱ្យកាន់តែល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងឱកាសវិនិយោគសំខាន់ៗជាច្រើនផងដែរ។

Siem Reap is on the rise, welcoming 774,203 international tourists from January to October 2024.

គម្រោងភូមិបាគង មានវត្តមាននៅក្នុងពិព័រណ៍ Property, Business & Lifestyle Expo 2024 | Bakong Village at the Property, Business & Lifestyle Expo 2024

យើងខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុង
ការបង្ហាញគម្រោងភូមិបាគងនៅក្នុងពិព័រណ៍
Property, Business & Lifestyle Expo 2024ដែលបានផ្ដល់ជាឱកាសភ្ជាប់ទំនាក់ទំនងជាមួយម្ចាស់លំនៅឋាន និងអ្នកវិនិយោគិននាពេលអនាគតជាច្រើន។ សូមស្វែងយល់ពីជម្រើសនៃការវិនិយោគដ៏គួរឱ្យរំភើបជាមួយយើងខ្ញុំ ក៏ដូចជាស្វែងយល់បន្ថែមអំពីរបៀបរស់នៅប្រកបដោយនិរន្តរភាព និងល្អប្រណិត ដែលផ្តល់ជូនដោយគម្រោងភូមិបាគង។

We were thrilled to showcase Bakong Village at the Property, Business & Lifestyle Expo 2024 , where we connected with future homeowners and investors.

អបអរសាទរពិធីបុណ្យអុំទូកក្នុងខេត្តសៀមរាបជាមួយគម្រោងភូមិបាគង! | Celebrate the Water Festival in Siem Reap with Bakong Village!

សូមអញ្ជើញមកចូលរួមពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី 14 ដល់ 15 ខែវិច្ឆិកា ឆ្នាំ 2024 នៅខេត្តសៀមរាបជាមួយយើងខ្ញុំ។ ទស្សនាការប្រណាំងទូកដ៏រំភើប រួមជាមួយក្បួនដង្ហែ និងការសម្តែងសកម្មភាពវប្បធម៌ដែលមិនអាចបំភ្លេចបាន។ ទទួលបានបទពិសោធន៍ស្នាក់ ដែលនឹងផ្ដល់ជូនលោកអ្នកនូវអារម្មណ៍ដ៏ស្រស់ថ្លា ជាមួយនឹងការផ្ដល់ជូនដ៏ពិសេសគឺការ ទទួលបានការស្នាក់នៅ 1 យប់ ដោយឥតគិតថ្លៃ សម្រាប់រាល់ការកក់ការស្នាក់ 2 យប់។

Come and celebrate Water Festival from 14th – 15th November 2024 in Siem Reap.

ទទួលទេវតា និងសង្រ្កាន្តឆ្នាំថ្មី នៅភូមិបាគង | Celebrate New Year with Bakong Village

កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានឈានចូលមកដល់មែនទែនហើយ ដោយនឹងប្រព្រឹត្តឡើង ចាប់ពីថ្ងៃសៅរ៍ ១៣ ដល់ ១៦ ខែ មេសា ឆ្នាំ ២០២៤។ ​ក្រៅពីការទទួលទេវតា ប្រារព្ធតាមកម្មវិធីបែបសាសនា និងប្រពៃណីជាតិតើអ្នកមានគម្រោងមកកម្សាន្ត និងសាកល្បងទៅលេងល្បែងប្រជាប្រិយបែបអ្នកខេត្តសៀមរាប ឬទេ?

Interested? Contact Us