ទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃការបង្ហាញវប្បធម៌អរិយធម៌ខ្មែរ ដែលមិនធ្លាប់មានពីមុនមក ជាមួយព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា! | Experience the magic of Cambodia’s culture like never before with the Smile of Cambodia Campaign!
កាលពីខែសីហា ឆ្នាំ 2023 យុទ្ធនាការស្នាមញញឹមនៃកម្ពុជា បាននាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវបេតិកភណ្ឌវប្បធម៌ដ៏យូរលង់និងអរិយធម៌ដ៏គួរឲ្យស្ញប់ស្ញែងរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះបានត្រឡប់មកវិញជាលើកទី 2 ដែលនឹងធ្វើឡើងនៅថ្ងៃទី 29-30 ខែតុលា ឆ្នាំ 2024 ស្របពេលជាមួយនឹងការប្រារព្ធព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់បន្ថែមថាហេតុអ្វីបានជាព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលលោកអ្នកមិនគួរខកខាន!