ដំណឹងល្អអំពីក្រុងសៀមរាប ត្រូវបានលេចឮឡើងជាបន្តបន្ទាប់។ គម្រោងផ្លូវល្បឿនលឿនពីរវាង ភ្នំពេញ និងប៉ោយប៉ែត ត្រូវបានប្រកាសដំណើរការជាផ្លូវការ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ដំណាក់កាលនៃការសាងសង់ដំបូង នឹងចាប់ផ្តើមនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៦ និងអាកាសយានដ្ឋានថ្មី តភ្ជាប់ទៅកាន់ក្រុងសៀមរាប។ កំណាត់ផ្លូវនេះ មានទីតាំងក្បែរ ភូមិបាគង តែម្ដង ក៏មានន័យថាការធ្វើដំណើរទៅកាន់លំនៅឋាន ភូមិបាគង នឹងកាន់តែជិត ហើយមានភាពងាយស្រួលជាងមុនផងដែរ។
—
Exciting news about Siem Reap keeps emerging. The expressway projects between Phnom Penh and Poipet, which run across Siem Reap, have been officially confirmed. Significantly, the first construction phase will begin at the intersection of National Road 6 and the entrance to SAI airport to Siem Reap downtown, right where Bakong Village is located. This will make traveling home to Bakong Village faster and easier.
[English Below]
រាជរដ្ឋាភិបាលកម្ពុជាមានផែនការដើម្បីពង្រីកផ្លូវជាតិលេខ 6 ដែលរត់កាត់ក្រុងភ្នំពេញ និងខេត្តចំនួនប្រាំទៀតគឺ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។ ការប្រកាសនៃផែនការនេះ គឺត្រូវបានធ្វើឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
គម្រោងនៃការពង្រីកនេះ នឹងចាប់ផ្ដើមពីចំណុចប្រសព្វរបស់ផ្លូវជាតិលេខ 6 និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ទៅដល់ក្រុងកណ្ដាលសៀមរាប ដែលគិតជាប្រវែងសរុប 20 គីឡូម៉ែត្រ និងអាចចំណាយថវិកាប្រមាណ 60 លានដុល្លារអាមេរិក។ មានន័យថា ជំហានដំបូងនេះនឹងសាងសង់ឡើងចំពីមុខគម្រោងលំនៅឋាន ភូមិបាគង តែម្ដង។ ត្បិតអី ភូមិបាគង មានចម្ងាយ ត្រឹមតែ 13 គីឡូម៉ែត្រប៉ុណ្ណោះពីចំណុចផ្លូវប្រសព្វចូលទៅអាកាសយានដ្ឋាន តាមបណ្ដោយផ្លូវជាតិលេខ 6។
បន្ថែមពីលើនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាព្រមព្រៀងលើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី 3 ពីក្រុងភ្នំពេញ ទៅខេត្តសៀមរាប (250 គីឡូម៉ែត្រ) និងពីខេត្តសៀមរាប ទៅកាន់ក្រុងបោយប៉ែត (150 គីឡូម៉ែត្រ) ដែលនឹងមានប្រវែងសរុបប្រមាណ 400 គីឡូម៉ែត្រ និងចំណាយអស់ប្រហែល 4 ពាន់លានដុល្លារ។ គម្រោងនេះ នឹងត្រូវបានដឹកនាំដោយក្រុមហ៊ុន China Road and Bridge Corp (CRBC) ដោយចាប់ផ្ដើមនៅខាងជើងផ្លូវក្រវ៉ាត់ក្រុងទី 3 រាជធានីភ្នំពេញ លាតសន្ធឹងរហូតដល់ក្រុងប៉ោយប៉ែត។
ការអភិវឌ្ឍបន្ថែមទៅលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋក្នុងខេត្តសៀមរាបនេះ មិនត្រឹមតែជួយសម្រួលទៅដល់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសក្នុងវិស័យដូចជា៖
- ជួយសម្រួលដល់លទ្ធភាពប្រើប្រាស់ឲ្យបានប្រសើរឡើង៖ ការមានហេដ្ឋារចនាសម្ព័ន្ឋល្អ នឹងផ្ដល់ភាពងាយស្រួលដើម្បីធ្វើដំណើរទៅកាន់ផ្នែកផ្សេងៗនៃប្រទេស ជួយជំរុញដល់វិស័យទេសចរណ៍ក្នុងប្រទេស
- បង្កើនតម្លៃអចលនទ្រព្យ៖ តំបន់មួយដែលមានប្រព័ន្ធផ្លូវល្អ នឹងទាក់ទាញបុគ្គល ឬអាជីវកម្មបានកាន់តែច្រើន ធ្វើឲ្យអចលនទ្រព្យក្នុងតំបន់នោះកាន់តែឡើងថ្លៃ
- ងាយស្រួលក្នុងការទទួលបានសេវាកម្មសាធារណៈ៖ ជាមួយនឹងផ្លូវប្រសើរជាងមុន ប្រជាជនរស់នៅក្នុងតំបន់នឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈ ជាពិសេសនៅក្នុងគ្រាអាសន្ន
- ឱកាសវិនិយោគ និងអភិវឌ្ឍចម្រុះ៖ ក្នុងតំបន់ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ឋល្អ នឹងផ្ដល់នូវឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍន៍ និងទាក់ទាញវិនិយោគិន ជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងារកាន់តែច្រើន។
The Cambodian government has put out a plan to expand National Road 6, which runs through Phnom Penh and five provinces – Kandal, Kampong Cham, Kampong Thom, Siem Reap, and Banteay Meanchey. The announcement of this plan was made by Prime Minister Samdech Hun Manet during the inauguration ceremony of the Siem Reap Angkor International Airport.
The expansion project will start at the intersection of National Road 6 and the entrance to the airport to Siem Reap downtown, a total length of 20 kilometers, with an estimated cost of $60 million. This means that the first phase will be constructed at the front of the Bakong Village since this project is conveniently located just 13 kilometers from the airport junction along National Road 6.
In a significant step towards further infrastructure development, the government has signed an agreement for the construction of the third expressway from Phnom Penh to Siem Reap (250 km) and a Siem Reap-Poipet expressway (150 km), totaling 400 km and costing about $4 billion. The project will be led by China Road and Bridge Corp (CRBC), starting at the 3rd ring road of Phnom Penh and extending to Poipet.
The improvement of infrastructure in Siem Reap will not only help ease the traffic but will also provide opportunities in areas such as:
Enhanced accessibility: Improved infrastructure makes it easier for people to travel to various parts of the country, extending connectivity, and boosting tourism.
Increased property value: Refined transportation infrastructure attracts businesses and individuals creating a buzz in the community and raising property values as more and more people desire the area.
Easier access to public services: With better roads, public services can more easily reach homes, especially in emergencies.
Diversified investment and development opportunities: Improved thoroughfares open new areas for development and attracts investors, boosting the local economy and creating more job opportunities.
Source:
- (Anonymous). (2022, October 28). (2022, October 28). គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ 6 ចាប់ពីចំណុចប្រសព្វ (ផ្លូវជាតិលេខ 6 និងផ្លូវចូលព្រ https://www.phnompenhpost.com/socialiteលានយន្តហោះថ្មីខេត្តសៀមរាប) ទៅដល់ក្រុងសៀមរាប ត្រូវបានលើកយកមកពិនិត្យពិភាក្សា ដើម្បីត្រៀមទទួលកំណើនលំហូចរាចរណ៍ ខណៈព្រលានយន្តហោះថ្មីនឹងបើកដំណើរការនៅឆ្នាំក្រោយ. Ministry of Public Works and Transport. https://www.mpwt.gov.kh/kh/press/27754
- Nika, C. (2023, November 17). Government to expand road from new Siem Reap Airport to provincial city. Khmer Times. https://www.khmertimeskh.com/501393810/government-to-expand-road-from-new-siem-reap-airport-to-provincial-city/
- Socheata, V (2023, June 07). Deal inked for 3rd expressway as ground breaks on Phnom Penh-Bavet. The Phnom Penh Post. https://www.phnompenhpost.com/national/deal-inked-3rd-expressway-ground-breaks-phnom-penh-bavet
- (Anonymous). (2024, January 29). Draft project for 420km Phnom Penh-Siem Reap-Poipet Expressway to be submitted in June. Khmer Times. https://www.khmertimeskh.com/501430017/draft-project-for-420km-phnom-penh-siem-reap-poipet-expressway-to-be-submitted-in-june/