ថ្មីៗនេះ ពានរង្វាន់ Travelers’ Choice Awards ប្រចាំឆ្នាំរបស់ Tripadvisor បានដាក់ ប្រាសាទអង្គរវត្តជាគោលដៅទាក់ទាញបំផុតទី 12 ក្នុងពិភពលោក។ តំបន់បេតិកភណ្ឌពិភពលោកដែលមានផ្ទៃដី រហូតដល់ 160 ហិកតានេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តដ៏មានអត្ថន័យ ដូចជាផ្ដល់នូវឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ស្វែងយល់បន្ថែមពីមូលហេតុដែលធ្វើឲ្យស្ថាបត្យកម្មដ៏ចំណាស់ និងល្បីល្បាញនេះត្រូវបានទទួលការកោតសរសើរជាសកល។
—
Recently, Tripadvisor’s annual Travelers’ Choice Awards Angkor Wat as the 12th most attractive destination in the world. Covering 160 hectares, the World Heritage site offers visitors a captivating journey through Khmer history and culture. Discover why this iconic structure is globally admired.
[English Below]
ប្រាសាទអង្គរវត្ត ត្រូវបានជាប់ឈ្មោះជាតំបន់ដែលមានភាពទាក់ទាញលំដាប់ទី 12 ក្នុងពិភពលោក។ គួរបញ្ចាក់ផងដែរថា ពានរង្វាន់នេះគឺត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដើម្បីបង្ហាញពីតំបន់ ឬអាជីវកម្មដែលត្រូវបានទទួលការវាយតម្លៃល្អពីមហាជន។ ចំណាត់ថ្នាក់នេះ គឺជាការបង្ហាញពីការកោតសរសើរជាសាកលនូវភាពទាក់ទាញនៃប្រាសាទអង្គរវត្ត ដែលជាគោលដៅចម្បងមួយដែលអ្នកទេសចរគួរទៅទស្សនា។
តើអ្វីទៅដែលធ្វើឲ្យប្រាសាទអង្គរវត្តពិតជាមានភាពទាក់ទាញសម្រាប់បុគ្គលគ្រប់រូបមកទស្សនា? ប្រាសាទអង្គរវត្ត គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី 12 និងជាសំណង់សាសនាធំជាងគេនៅលើពិភពលោកដែលមានផ្ទៃក្រឡាសរុបរហូតដល់ 160 ហិកតា។
ក្នុងកំឡុងពេលដែលមានការឆ្លងរាលដាលនៃជំងឺ កូវីដ 19 ខេត្តសៀមរាប និងតំបន់ទេសចរណ៍ដទៃទៀតក្នុងពិភពលោក សុទ្ធតែត្រូវបានទទួលការប៉ះពាល់ ដែលបណ្ដាលឲ្យមានការថយចុះនូវភ្ញៀវអន្តរជាតិ។ យ៉ាងណាមិញ នៅដើមឆ្នាំ 2024 នេះ គេសង្កេតឃើញថាភ្ញៀវទេសចរអន្តរជាតិ ត្រូវបានកើនឡើងរហូតដល់ 49% បើប្រៀបធៀបទៅឆ្នាំ 2023 ដែលជាការរួមចំណែកទៅដល់ការកើនឡើងនៃសេដ្ឋកិច្ចប្រទេសកម្ពុជា។
Angkor Wat is the 12th top attraction in the world. The ancient site was ranked among 24 other places on Tripadvisor’s Travelers’ Awards. This award is an annual ranking to recognize areas or businesses that have earned excellent reviews from visitors. This prestigious ranking highlights the global admiration and significance of Angkor Wat as a must-visit destination.
So, what is so special about the complex? Angkor Wat is listed as a World Heritage site in Siem Reap, Cambodia. Standing since the 12th century, Angkor Wat is the world’s largest religious structure, with its massive covering of 160 hectares.
Like many places in the world, Siem Reap was affected by the Covid 19, causing a decrease in international visitors. However, a surge of international tourists can be seen, increasing by 49%from 77,436 in 2023 to 115,532 in 2024. The rise in international tourism has continued to make waves in the kingdom, contributing to further economic buzz.