[English below]
ខេត្តសៀមរាបកំពុងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង!
រាប់ចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ 2024 ខេត្តសៀមរាបបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិយ៉ាងហោចណាស់ 5.37 លាននាក់ ដោយចំនួននេះត្រូវបានប៉ាន់ប្រមាណថានឹងមានការកើនឡើងរហូតដល់ 6 លាននាក់នៅចុងឆ្នាំ ពោលគឺជាការកើនឡើងជាលំដាប់បើធៀបទៅនឹងឆ្នាំមុន។ ការព្យាករណ៍នេះត្រូវបានលើកឡើងដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក តុប សុភ័ក។ គួរបញ្ចាក់ផងដែរថា ការកើនឡើងនៃចំនួនអ្នកទេសចរមកកាន់ខេត្តសៀមរាបនេះ គឺកើតឡើងបានដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមស្ដារសេដ្ឋកិច្ចរបស់ខេត្តសៀមរាបឡើងវិញ។ ជាក់ស្ដែង យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ 2024» ដែលត្រូវបានចាប់ផ្ដើមឡើងដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។
ការសម្ភោធ និងដាក់ឲ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅឆ្នាំ 2023 បានបង្កើននូវលទ្ធភាពចេញចូលបន្ថែមទៀតទៅកាន់ខេត្តសៀមរាប។ បន្ថែមពីលើនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាក៏បានចេញសេចក្ដីប្រកាសទៅលើការលើកលែងពន្ធ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងស្រុក ក៏ដូចជាលើកទឹកចិត្តការវិនិយោគ និងចាប់ផ្ដើមអាជីកម្មថ្មី។ លើសពីនេះទៀត ក៏មានគំនិតផ្ដួចផ្ដើមជាច្រើនផ្សេងទៀត ដូចជាការដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនលក់សំបុត្រចូលទស្សនាប្រាសាទ និងគម្រោងអភិវឌ្ឍន៍ជាច្រើនផ្សេងទៀត ដែលបានចូលរួមទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង។
ទោះបីជាខេត្តសៀមរាប គឺជាខេត្តមួយដែលត្រូវបានទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងកំឡុងការរីករាតត្បាតនៃជំងឺកូវីដ-19 ក៏កិច្ចផ្ដួចផ្ដើមទាំងនេះបានជួយធ្វើឲ្យខេត្តនេះនៅតែជាទីតាំងទេសចរណ៍ដែលមិនអាចបំភ្លេចបាន។ ជារួមមក ការកើនឡើងនៃភ្ញៀវទេសចរនេះ មិនត្រឹមតែជួយទៅដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ តែវានឹងជួយបង្កើតឱកាសការងារ រួមទាំងបង្កើនគុណភាពជីវិតសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។
----------
Siem Reap Sees a Brighter Future!
From January to October 2024, Siem Reap welcomed 5.37 million tourists, with projections reaching 6 million international visitors by year-end—a steady increase from last year. This optimistic forecast was shared by Mr. Top Sopheak, Secretary of State and spokesperson for the Ministry of Tourism.
This growth is no coincidence. The Cambodian government has made significant efforts to restore Siem Reap’s economic stability. The “Visit Siem Reap 2024” campaign, launched to attract more foreign visitors, is a key part of this strategy.
The inauguration of the Siem Reap-Angkor International Airport in 2023 has further improved accessibility, making the province more welcoming to travelers. Additionally, the government’s tax exemption initiative supports local businesses while encouraging new ventures and investments. Other measures, such as a new ticketing system and development projects, also contribute to this upward trend.
Siem Reap was one of the most affected provinces during COVID-19, but these initiatives are helping it reclaim its place in the hearts of visitors. The surge in tourism is not only boosting the local economy but also creating jobs and improving living standards for residents.