ខេត្តសៀមរាប បានស្វាគមន៍ការបើកជាផ្លូវការរបស់ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ | Siem Reap Welcomes a New German Consulate to the Province

នាថ្ងៃទី 17 ខែមិថុនានេះ ខេត្តសៀមរាបបានស្វាគមន៍ ការបើកសម្ភោធជាស្ថាពរនូវការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់។ សមិទ្ធិផលនៃការិយាល័យនេះ នឹងបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្លុះបញ្ចាំងថា ខេត្តសៀមរាបជាទិសដៅដ៏មានសក្ដានុពលមួយដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់តំបន់។ កម្មវិធីនេះផងដែរ គឺត្រូវបានចូលរួមដោយ លោកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ  លោក Torsten Munther ប្រធានការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

On June 17th, Siem Reap welcomed the new German consulate, highlighting the strong partnership between Cambodia and Germany. Attended by H.E. Yun Linne, Deputy Director of Siem Reap, Torsten Munther, Newly Appointed Consulate, Stefan Messerer, the German Ambassador, and many esteemed guests underscores Siem Reap’s appeal as a foreign-friendly destination. Furthermore, it also fosters international relationships and a welcoming atmosphere for expatriates.

[Left to right]H.E.Yun Linne, Deputy Director of Siem Reap, Torsten Munther, Newly Appointed Consul, and Stefan Messerer, German Ambassador, during the Official Opening of the German Consulate in Siem Reap. [Photo by B2B Cambodia]
[English Below]

ក្នុងនាមជាផ្នែកមួយនៃខេត្តសៀមរាប ភូមិបាគង សូមចូលរួមអបអរសាទរចំពោះការបើកការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ថ្មីកាលពីថ្ងៃទី 17 ខែមិថុនាកន្លងទៅ។ ពិធីសម្ពោធនេះឆ្លុះបញ្ចាំងពីការរីកលូតលាស់នៃចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ ក៏ដូចជាជួយជំរុញទៅលើសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៀត ការិយាល័យកុងស៊ុលកិត្តិយសនេះ នឹងផ្ដល់នូវកិច្ចសហការជាមួយបណ្ដាខេត្តដទៃទៀត រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។

គួរបញ្ចាក់ផងដែរថា ការបើកសម្ភោធគ្រឹះស្ថាននេះ គឺជាការបង្ហាញឱ្យឃើញខេត្តសៀមរាបថាជាទីក្រុងដែលតែងមានការអភិវឌ្ឍន៍ និងរីកចម្រើនជានិច្ច និងជាតំបន់ដែលតែងតែស្វាគមន៍អ្នកចាប់អារម្មណ៍មកទស្សនា វិនិយោគ ឬរស់នៅ។ ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់បើកឲ្យមានការណាត់ជួបនៅថ្ងៃពុធ និងថ្ងៃសុក្រ ពីម៉ោង 09:00 ដល់ 12:00។

ភូមិបាគង គឺជាគម្រោងស្ថិតក្នុងខេត្តសៀមរាប ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនគេហដ្ឋានជាមួយនឹងបរិយាកាសរស់នៅប្រកបដោយផាសុកភាព និងសុខដុមរមនាសម្រាប់បុគ្គលដែលកំពុងស្វែងរកកន្លែងរស់នៅដែលមានបរិក្ខារទំនើបៗ អារម្មណ៍រស់នៅបែបសហគមន៍ និងស្ងប់ស្ងាត់បន្ទាប់ពីចូលនិវត្តន៍។ គម្រោងភូមិបាគង ក៏ស្វាគមន៍ជនបរទេស ដែលមានបំណងចង់កាន់កាប់ផ្ទះរបស់យើង​​​ តាមរយៈកិច្ចព្រមព្រៀងជួលអចិន្ត្រៃយ៍របស់យើងផងដែរ។


As part of Siem Reap, Bakong Village proudly congratulates the opening of the new German consulate on June 17th. This inauguration reflects the strong ties and growing relationship between the two countries. The new consulate will support Cambodia in improving its economic and tourism potential, serving not only Siem Reap but also Banteay Meanchey, Oddar Meanchey, and Preah Vihear.

Furthermore, this establishment showcases Siem Reap as an ever-improving city, welcoming all interested in visiting, investing, or living in the province. The consulate is open by appointment on Wednesday and Friday from 09:00 to 12:00.

Complementing this vibrant city is Bakong Village, a community designed to offer retirees a comfortable and homely environment. Bakong Village provides modern amenities, a sense of community, and a tranquil setting, ideal for those looking to retire in a foreign-friendly locale. Foreigners can own homes with our Perpetual Lease Agreement.

To find out how to own a home at Bakong Village as a foreigner, please visit: https://www.bakongvillage.com/news/owning-a-bakong-village-property-as-a-foreigner/

Interested? Contact Us