នៅថ្ងៃទី 12 ខែកក្កដា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានប្រកាសពីគម្រោងកែលម្អតំបន់ជុំវិញវត្តបូព៌ និងដងទន្លេសៀមរាប ដែលសរុបជាផ្ទៃដី 40 ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ទីបីបន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត ដើម្បីលើកកម្ពស់គុណភាពជីវិត និងសក្តានុពលសេដ្ឋកិច្ច។
—
On July 12th, Siem Reap Deputy Governor H.E. Yun Linne announced plans to improve areas around Wat Bo and the Siem Reap River, covering 40 hectares. This development will make it the third major tourist attraction after Angkor Archaeological Park and Pub Street, enhancing the city’s quality of living and economic potential.
[English Below]
កាលពីថ្ងៃទី12 ខែកក្កដា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានប្រកាសពីគម្រោងកែលម្អតំបន់ជុំវិញវត្តបូព៌ និងដងទន្លេសៀមរាប ដែលសរុបជា ផ្ទៃដី 40 ហិកតា ដើម្បីឱ្យក្លាយជាតំបន់ទេសចរណ៍សំខាន់ទីបីបន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត។ បន្ថែមពីលើនេះទៀត រដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការបៃតង ដើម្បីដាំដើមឈើបន្ថែមនៅតំបន់ផ្សេងៗ ដើម្បីលើកកម្ពស់គុណភាពជីវិត និងសក្តានុពលសេដ្ឋកិច្ចរបស់ទីក្រុង។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី One Vision, One Siem Reap នៅ Rose Apple Square ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនULS ក្រុមហ៊ុន IPS Cambodia និង IPS Siem Reap ។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងដើម្បីបង្កើតបរិយាកាសមួយដែលអ្នកចូលរួម និងអ្នកជំនាញអាចផ្លាស់ប្តូរការយល់ដឹង និងចំណេះដឹងអំពីសក្តានុពលរបស់ខេត្តសៀមរាបនាពេលអនាគត។
ទន្ទឹមនឹងផែនការថ្មីនេះ រដ្ឋាភិបាលក៏បានជួសជុលផ្លូវចំនួន 38 ខ្សែ សាងសង់ព្រលានយន្តហោះថ្មី ពង្រីកផ្លូវជាតិលេខ 6 និងសាងសង់ផ្លូវល្បឿនលឿនខ្សែទី3 បន្ថែមទៀតផងដែរ។
គម្រោងអភិវឌ្ឍន៍នេះនឹងធ្វើឱ្យខេត្តសៀមរាបក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ការធ្វើទេសចរណ៍ និងរស់នៅ ដើម្បីបង្កើតការងារ និងឱកាសវិនិយោគបន្ថែមលើវិស័យផ្សេងៗ។
On July 12th, Siem Reap Deputy Governor H.E. Yun Linne announced plans to improve areas around Wat Bo and the Siem Reap River. Covering 40 hectares, these areas will become the third major tourist attraction after Angkor Archaeological Park and Pub Street. Additionally, the government introduced a green campaign to plant more trees in various areas, enhancing the city’s quality of living and economic potential. This announcement was made during the One Vision, One Siem Reap event, organized by ULS, IPS Cambodia, and IPS Siem Reap at Rose Apple Square. The cooperation aims to create a collaborative environment where participants and experts can exchange insights and knowledge on Siem Reap’s future potential.
The Siem Reap Government has been relentlessly working to improve the quality of life and create better attractions in Siem Reap. Alongside the new plan, the government has developed 38 roads, built a new airport, expanded National Road 6, and constructed the third expressway.
These improvements aim to make Siem Reap the most desirable destination for visiting and living, attracting tourists, generating jobs, and creating more investment opportunities in various sectors.