News

Read our latest updates

ខេត្តសៀមរាប បានស្វាគមន៍ការបើកជាផ្លូវការរបស់ការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ | Siem Reap Welcomes a New German Consulate to the Province

នាថ្ងៃទី 17 ខែមិថុនានេះ ខេត្តសៀមរាបបានស្វាគមន៍ ការបើកសម្ភោធជាស្ថាពរនូវការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់។ សមិទ្ធិផលនៃការិយាល័យនេះ នឹងបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេសទាំងពីរ ក៏ដូចជាឆ្លុះបញ្ចាំងថា ខេត្តសៀមរាបជាទិសដៅដ៏មានសក្ដានុពលមួយដែលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់តំបន់។ កម្មវិធីនេះផងដែរ គឺត្រូវបានចូលរួមដោយ លោកអភិបាលរងខេត្តសៀមរាប លោក យុន លីនណេ  លោក Torsten Munther ប្រធានការិយាល័យកុងស៊ុលកិត្តិយសអាល្លឺម៉ង់ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

On June 17th, Siem Reap welcomed the new German consulate, highlighting the strong partnership between Cambodia and Germany.

Tripadvisor បានបោះឆ្នោតប្រាសាទអង្គរវត្តឲ្យជាប់ក្នុងលំដាប់ទី 12 ជាទិសដៅដែលមានភាពទាក់ទាញបំផុតក្នុងពិភពលោក | Angkor Wat Named 12th Top World Attraction by Tripadvisor

ថ្មីៗនេះ ពានរង្វាន់ Travelers’ Choice Awards ប្រចាំឆ្នាំរបស់ Tripadvisor បានដាក់ ប្រាសាទអង្គរវត្តជាគោលដៅទាក់ទាញបំផុតទី 12 ក្នុងពិភពលោក។ តំបន់បេតិកភណ្ឌពិភពលោកដែលមានផ្ទៃដី រហូតដល់ 160 ហិកតានេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវដំណើរកម្សាន្តដ៏មានអត្ថន័យ ដូចជាផ្ដល់នូវឱកាសស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ។ ស្វែងយល់បន្ថែមពីមូលហេតុដែលធ្វើឲ្យស្ថាបត្យកម្មដ៏ចំណាស់ និងល្បីល្បាញនេះត្រូវបានទទួលការកោតសរសើរជាសកល។

Recently, Tripadvisor’s annual Travelers’ Choice Awards Angkor Wat as the 12th most attractive destination in the world.

ខេត្តសៀមរាបប្រកាសផែនការអភិវឌ្ឍន៍សំខាន់ៗដើម្បីបង្កើនសន្ទុះស័យទេសចរណ៍ | Siem Reap Announces Major Development Plans to Boost Tourism

នៅថ្ងៃទី 12 ខែកក្កដា អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បាន​ប្រកាស​ពី​គម្រោង​កែលម្អ​តំបន់​ជុំវិញ​វត្តបូព៌ និង​ដង​ទន្លេ​សៀមរាប ដែល​សរុបជា​ផ្ទៃដី 40 ហិកតា ឲ្យទៅជាតំបន់ទេសចរណ៍សំខាន់ទីបីបន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត ដើម្បីលើកកម្ពស់គុណភាពជីវិត និងសក្តានុពលសេដ្ឋកិច្ច។

On July 12th, Siem Reap Deputy Governor H.

បច្ចុប្បន្នភាព: ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប | Update: Phnom Penh-Siem Reap Expressway

ដំណឹងល្អអំពីក្រុងសៀមរាប ត្រូវបានលេចឮឡើងជាបន្តបន្ទាប់។ គម្រោងផ្លូវល្បឿនលឿនពីរវាង ភ្នំពេញ និងប៉ោយប៉ែត ត្រូវបានប្រកាសដំណើរការជាផ្លូវការ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ដំណាក់កាលនៃការសាងសង់ដំបូង នឹងចាប់ផ្តើមនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ ៦ និងអាកាសយានដ្ឋានថ្មី តភ្ជាប់ទៅកាន់ក្រុងសៀមរាប។ កំណាត់ផ្លូវនេះ មានទីតាំងក្បែរ ភូមិបាគង តែម្ដង ក៏មានន័យថាការធ្វើដំណើរទៅកាន់លំនៅឋាន ភូមិបាគង នឹងកាន់តែជិត ហើយមានភាពងាយស្រួលជាងមុនផងដែរ។

Exciting news about Siem Reap keeps emerging.

ទស្សនាវីឡាប្រភេទ A | A Comprehensive Tour of Villa A

វីឡាប្រភេទ A ត្រូវបានប្រសិទ្ធនាមថាជាវីឡាសម្រាប់គ្រួសារកក់ក្តៅ។ មានទំហំ 100 ម៉ែត្រការ៉េ វីឡាកម្ពស់ 3 ជាន់ និង 2 បន្ទប់គេងនេះ គឺជាជម្រកដ៏ល្អសម្រាប់គ្រួសារ ដែលចង់សាងសុភមង្គលក្រុងសៀមរាប ជៀសវាងពីភាពអ៊ូអរ និងការបំពុលពីផ្សែងយានយន្តនានា។ សូមតាមដានវីដេអូខ្លីពីទីប្រឹក្សាលំនៅឋានរបស់យើង ដែលរៀបរាប់លម្អិតអំពីផ្ទះគំរូ និងគំនិតខ្លះទៅលើការរចនាផ្ទះដ៏ស្រស់ស្អាតនេះ។

Villa A spanning 100 square meters, this three-story, two-bedroom villa is the perfect residence for families seeking happiness and tranquility in Siem Reap, away from the hustle and bustle of traffic.

សៀមរាបថ្ងៃនេះ សៀមរាបថ្ងៃស្អែក | Siem Reap Today and Tomorrow

មនុស្សភាគច្រើនស្គាល់ខេត្តសៀមរាបតាមរយៈប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌដ៏រុងរឿង និងជាទីមោទនភាពសម្រាប់ពិភពលោក។ មែនទែនទៅ ខេត្តសៀមរាប មានភាពសម្បូរបែបលើសពីប្រាសាទ ដូច្នេះហើយយើងខ្ញុំចង់ចែករំលែកនូវទិដ្ឋភាពផ្សេងៗជាច្រើនពីខេត្ត សៀមរាប ដែលធ្វើឲ្យទីក្រុងនេះមានលក្ខណៈពិសេស។ សូមទស្សនាវីដេអូ ដើម្បីដឹងលម្អិតពីការរីកចម្រើន និងសក្តានុពលរបស់ខេត្តសៀមរាប។

Most people know Siem Reap through the iconic Angkor Wat, which has a glorious heritage and is a source of pride for the world.

ភូមិបាគង បង្ហាញខ្លួននៅសន្និបាតធុរកិច្ចដ៏ធំបំផុតប្រចាំឆ្នាំ | Bakong Village to Showcase at Major Business Conference

ភូមិបាគង មានក្តីរំភើបក្នុងការក្លាយជាផ្នែកមួយនៃសន្និបាត 2024 JCI Asia-Pacific Conference – Angkor Cambodia ដែលរៀបចំឡើងចាប់ពីថ្ងៃទី ៦-៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ និងមជ្ឈមណ្ឌលសន្និបាត សុខាសៀមរាប។ យើងខ្ញុំសូមអញ្ជើញលោកអ្នកមកទស្សនាគម្រោងរបស់យើងខ្ញុំនៅស្តង់ ULS Cambodia។ ដើម្បីទទួលបានពត៌មាននានា ឬធ្វើដំណើរមកទីតាំងផ្ទាល់ដើម្បីស្វែងយល់ពីគម្រោង។ យើងខ្ញុំនឹងរៀបចំរ៉ឺម៉ក ដើម្បីជូនលោកអ្នកមកទស្សនាដោយឥតគិតថ្លៃ។ ទីប្រឹក្សាលំនៅឋាន និងការផ្តល់ជូនពិសេសនានាកំពុងរង់ចាំអ្នក។ 🏙️✨

Bakong Village is excited to participate in the 2024 JCI Asia-Pacific Conference – Angkor Cambodia that will be held on 6-9 June 2024 at Sokha Siem Reap Resort & Convention Center.

សូមណែនាំ វីឡាប្រភេទ D | Introducing Villa D

វីឡា D មានកម្ពស់ 3 ជាន់ និងធំទូលាយ រចនាឡើងដើម្បីគ្រួសារសម័យទំនើប។ ជាមួយនឹងទំហំ 201 ម៉ែត្រការ៉េ វីឡានេះមានបន្ទប់គេង ៣ បន្ទប់ទឹក ៣ បន្ទប់ទទួលភ្ញៀវ 1 ដែលភ្ជាប់ទៅនឹងរានហាល ផ្ទះបាយ កន្លែងទទួលទានអាហារ និងកន្លែងបោកសម្លៀកបំពាក់។ វីឡា D រួមបញ្ចូលគ្នានូវភាពធំទូលាយ និងផាសុកភាព ដែលធ្វើឲ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់ការរស់នៅប្រកបដោយគុណភាព។

Discover Villa D at Bakong Village – a modern, three-story villa designed to meet the needs of contemporary families.

Interested? Contact Us