កម្មវិធី Bakong Tourists ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ដើម្បីជួយសម្រួលការទូទាត់ប្រាក់ក្នុងប្រទេសកម្ពុជា | Bakong Tourists App Simplifies Payments in Cambodia and Beyond

ដំណឹងល្អសម្រាប់ភ្ញៀវទេសចរអន្តរជាតិ! កម្មវិធី Bakong Tourists ទើបតែត្រូវបានចាប់ផ្ដើមបើកឲ្យប្រើប្រាស់ដើម្បីបង្កើនបទពិសោធន៍ទូទាត់ប្រាក់ដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក! កាន់តែងាយស្រួល និងរហ័ស លោកអ្នកអាចបង់ប្រាក់ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។ តស់មកស្វែងយល់បន្ថែមអំពីព័ត៌មានដ៏រំភើបនេះ!

Exciting news for international travelers! The newly launched Bakong Tourists app is here to enhance your payment experience. With just a tap, tourists can now make payments quickly and easily. Read on to discover more about this exciting development!

H.E. Dr. Chea Serey, Governor of the National Bank of Cambodia, at the launch of the Bakong Tourists App Photo by National Bank of Cambodia

 

[English Below]

កម្មវិធី Bakong Tourists ដែលទើបតែត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ នឹងជួយសម្រួលការទូទាត់ប្រាក់រៀលរបស់ភ្ញៀវទេសចរអន្តរជាតិ ក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានភាពសាមញ្ញ និងមានប្រសិទ្ធភាពជាងមុន។ ដើម្បីប្រើប្រាស់កម្មវិធី អ្នកទេសចរតម្រូវឲ្យភ្ជាប់គណនីរបស់ពួកគេ ទៅនឹងកាតឥណទានដែលមានស្រាប់ដូចជា Visa MasterCard ឬ UnionPay ហើយបញ្ចូលលុយចូលក្នុង Bakong Wallet របស់ពួកគេ។ បន្ទាប់មក ពួកគេនឹងអាចចាប់ផ្ដើមប្រើប្រាស់កម្មវិធីនេះដើម្បីទូទាត់ប្រាក់បានដោយសេរីនៅទូទាំងប្រទេសកម្ពុជា។


The Bakong Tourists app was launched recently, creating a simpler, more efficient way for international tourists to make payments in Cambodia. This new app is a game-changer for visitors, allowing them to easily pay in Riel, the local currency. Using the app, tourists can link their accounts to existing credit cards from their home countries, such as Visa, MasterCard, or UnionPay, and top up their Bakong wallets. Once their wallets are topped up, they can use the app freely throughout Cambodia, making purchases with just a few taps on their smartphones.

All transactions, regardless of where the users are from, will be made in Riel, significantly increasing the currency usage.

កម្មវិធី Bakong Tourists មិនត្រឹមតែផ្ដល់ភាពងាយស្រួលទៅលើការទូទាត់ប្រាក់សម្រាប់អ្នកធ្វើដំណើរប៉ុណ្ណោះទេ តែវាក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការប្រចាំថ្ងៃផងដែរ។ តាមរយៈការលើកទឹកចិត្តឱ្យភ្ញៀវទេសចរចំណាយប្រាក់រៀល កម្មវិធីនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើនចរាចរក្នុងទីផ្សារក្នុងស្រុក ដែលអាចនាំឱ្យមានឱកាសអាជីវកម្មកាន់តែច្រើនសម្រាប់អាជីវករ ម្ចាស់ហាង និងអ្នកផ្តល់សេវាកម្មក្នុងស្រុក។ នៅពេលដែលអាជីវកម្មទាំងនេះរីកចម្រើន នោះឱកាសការងារទៅលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងផងដែរ។


The Bakong Tourists app is not just a convenient payment tool for travelers; it’s a significant step towards promoting the use of the Riel in everyday transactions. By encouraging tourists to spend in Riel, the app plays a crucial role in boosting the local economy. Increased spending in Riel means more money circulating within the local market, which can lead to more business opportunities for local vendors, shopkeepers, and service providers. As these businesses grow, so do the job opportunities, enhancing employment prospects across various sectors in Cambodia.

During the launch of the Bakong Tourists App on 19th August 2024 in Siem Reap Photo by National Bank of Cambodia

លើសពីនេះទៀត ភ្ញៀវទេសចរក៏អាចប្រើប្រាស់កម្មវិធី Bakong Tourists នៅក្រៅប្រទេសកម្ពុជាផងដែរ។ ជាក់ស្ដែង មានប្រទេសជិតខាងមួយចំនួនដែលត្រូវបានកំណត់ឱ្យដាក់ប្រើប្រាស់ ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាឧបករណ៍ដ៏មានតម្លៃសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកទស្សនាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងនេះ។ បន្ថែមពីលើនេះផងដែរ មុខងារឆ្លងព្រំដែននេះ នឹងអនុញ្ញាតិឲ្យអ្នកទេសចរអាចបន្តប្រើប្រាស់ Bakong Wallet នៅពេលផ្លាស់ទីពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីបង្កើនបទពិសោធន៍ធ្វើដំណើររបស់ពួកគេឲ្យកាន់តែប្រសើរឥតខ្ចោះ។ សម្រាប់អ្នកប្រើប្រាស់ Android និង iOS នឹងអាចស្វែងរកកម្មវិធីនេះបានយ៉ាងងាយស្រួលក្នុង App Store ឬ Play Store ក្នុងទូរស័ព្ទដៃរបស់ពួកគេ។ ជារួមមក តាមរយៈការសម្រួលការទូទាត់ប្រាក់ និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកម្មវិធី Bakong Tourists នឹងបង្កើននូវពិសោធន៍ធ្វើដំណើរក្នុងប្រទេសកម្ពុជាយ៉ាងល្អឥតខ្ចោះ ក៏ដូចជាជួយទៅដល់សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។


The Bakong Tourists app offers benefits beyond Cambodia. It is set to be available in neighboring countries like Thailand, Vietnam, and Laos, making it a valuable tool for travelers exploring Southeast Asia. This cross-border functionality means that tourists can continue to use their Bakong wallets as they move from one country to another, enhancing their travel experience.

The app is available for Android and iOS users and can be easily found in their respective app stores. By simplifying payments and promoting the use of the Riel, the Bakong Tourists app can significantly impact the travel experience in Cambodia and the local economy.

Interested? Contact Us