ស្វែងយល់ពីផ្ទះទំហំ 100 ម៉ែត្រការ៉េ ដែលមានភ្ជាប់មកជាមួយនូវមុខងារសន្សំប្រាក់របស់គម្រោង ភូមិបាគង | A 100 SQM home with built-in money-saving features

តើលោកអ្នកកំពុងស្វែងរកលំនៅឋានមួយដ៏ល្អឥតខ្ចោះសម្រាប់ខ្លួនឯង និងគ្រួសារមែនទេ? តស់មកមើលលក្ខណៈពិសេសរបស់ Villa Aទំហំ100 ម៉ែត្រការ៉េ របស់យើង ដែលត្រូវបានរចនាឡើងយ៉ាងឆ្លាតវៃដើម្បីផ្ដល់ភាពងាយស្រួលទៅលើការរស់នៅប្រចាំថ្ងៃរបស់សមាជិកគ្រប់គ្នា រួមមានទ្វារកញ្ចក់ដែលអាចបើកបាន និងកន្លែងបោកគក់លាក់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីឲ្យសមស្របទៅនឹងរបៀបរស់នៅរបស់អ្នក។ ប្រសិនបើលោកអ្នកចង់ដឹងថាតើVilla A មានអ្វីពិសេស សូមកុំភ្លេចតាមដានអានបន្ត!

Looking for the perfect home? Discover our 100 SQM Villa A that blends smart design with everyday comfort. Every feature is thoughtfully designed to fit your lifestyle, from openable glass doors to hidden laundry spaces. If you want to see what is so special about this home, click read more to find out! 

Villa A’s ground floor features a sleek kitchen, dining area, hidden laundry, and a toilet.

[English Below]

តើគេហដ្ឋានដ៏ល្អឥតខ្ចោះមួយ មានលក្ខណៈដូចម្ដេចសម្រាប់លោកអ្នក?


What Does the Perfect Home Look Like to You?

The first floor offers a spacious balcony and a cozy living room for comfort.

នៅពេលស្វែងរកផ្ទះមួយ​ តើលោកអ្នកផ្ដោតទៅលើទំហំ ការរចនារបស់ផ្ទះ ឬក៏ការតុបតែងរបស់ផ្ទះនោះ? នៅគម្រោងភូមិបាគង យើងជឿជាក់ថា ការរចនាផ្ទះមួយដែលស័ក្ដិសមសម្រាប់ការរស់នៅ គឺគួរតែផ្ដោតលើសពីសោភ័ណភាព ហើយគួរតែត្រូវបានរចនាឡើងក្រោមការគិតគូរយ៉ាងម៉ត់ចត់ដើម្បីផ្ដល់ភាពងាយស្រួល​​ និងប្រសិទ្ធភាពខ្ពស់ទៅដល់ម្ចាស់លំនៅឋាន។

យើងខ្ញុំសូមស្វាគមន៍លោកអ្នកមកកាន់ Villa A ទំហំ 100 ម៉ែត្រការ៉េរបស់យើង ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារពិសេសៗជាច្រើនដើម្បីជួយសម្រួលឲ្យការរស់នៅរបស់សមាជិកក្នុងលំនៅឋានកាន់តែមានភាពងាយស្រួល និងសន្សំសំចៃខ្ពស់ ក៏ដូចជាផ្ដល់នូវបរិយាកាសរស់នៅដ៏កក់ក្ដៅ និងទាន់សម័យ។


Is it all about the size, the sleek design, or perhaps the way it’s decorated? At Bakong, we believe a perfect home goes beyond just aesthetics. It’s about creating a space that seamlessly fits your lifestyle — a home that’s as functional as it is beautiful, with every feature thoughtfully designed to enhance your daily life.

Meet Villa A, our 100 SQM home packed with intelligent features designed to make living more accessible and cost-effective. Imagine a home where every inch is utilized to its fullest potential, offering you both comfort and practicality in one stylish package.

The smartly designed kitchen featuring a glass door allows natural light to brighten the whole floor.

ចាប់ពីទ្វារកញ្ចក់ដ៏ធំ ដែលអាចបើកបានដើម្បីបង្កើនពន្លឺធម្មជាតិចូលក្នុងលំនៅឋាន ជួយសន្សំសំចៃការចំណាយលើអគ្គីសនី ក៏ដូចជាការបញ្ចូលការរចនាដែលបង្កើនឲ្យមានខ្យល់ចេញចូលក្នុងផ្ទះទាំងមូល ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ កន្លែងបោកគក់ ដែលត្រូវបានរចនាឡើងក្នុងគោលបំណងធ្វើឲ្យផ្ទះរបស់លោកអ្នកកាន់តែទូលាយ​ ស្រស់ស្អាត​ និងមានរបៀបរៀបរយ។​ លើសពីនេះទៀត បន្ទប់ទឹករបស់​ Villa A គឺត្រូវបានរចនាឡើងដើម្បីឲ្យមានពន្លឺព្រះអាទិត្យចេញចូល និងបំភ្លឺលើផ្ទៃទាំងមូលនៃបន្ទប់ ​ជួយឲ្យលោកអ្នកកាន់តែមានអារម្មណ៍ស្រស់ស្រាយរាល់ពេលប្រើប្រាស់ម្ដងៗ។


From openable glass doors that bathe your living space in natural light, cutting down on electricity bills, to a clever ventilation plan that keeps your home naturally cool without relying on energy-draining air conditioning, Villa A is all about intelligent living. The hidden laundry spaces reflect thoughtful design, keeping your home tidy and uncluttered, while skylights in the bathroom invite sunlight to brighten your day — literally!

Villa A’s second floor features two bedrooms and a bathroom.

Villa A ត្រូវបានរចនាឡើងដើម្បីបង្កើនរបៀបរស់នៅរបស់លោកអ្នកឲ្យកាន់តែមានភាពងាយស្រួល​​ និងប្រសើរឡើងក្នុងលក្ខណៈសន្សំសំចៃខ្ពស់។​​ តស់មកឆែកមើលប្លង់របស់​ Villa A​ ទាំងអស់គ្នា!​

Villa A isn’t just a home; it’s a lifestyle upgrade designed with you in mind. Want to explore your future home? Click here to view the floor plan!

Interested? Contact Us