សៀមរាប នឹងក្លាយជាម្ចាស់ផ្ទះនៃពិធី “បុណ្យទន្លេ” លើកទី៨ | Siem Reap to host 8th Annual River Festival

ពិធីបុណ្យទន្លេនៅកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយ ដែលរៀបចំឡើងដើម្បីអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស សម្រស់ធម្មជាតិ និងតួនាទីដ៏សំខាន់ដែលទន្លេផ្តល់មកជូនជីវិតប្រជាជន ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ជាតិ។ ឆ្នាំនេះ កម្មវិធីនឹងធ្វើឡើងពីថ្ងៃ ១៦ ដល់ ១៨ មិនា ដោយនាំមកជូនសកម្មភាពជាច្រើន រួមទាំងការសំដែង ការតាំងពិពណ៌ ការប្រណាំងកង់ ការប្រណាំងទូក និងកីឡាវាយកូនហ្គោលជាដើម។

The River Festival in Cambodia is a significant cultural and tourism event designed to celebrate the country’s rich cultural heritage, natural beauty, and the vital role rivers play in the life and ecosystem of the nation. This year, the festival, which will be held on March 16 – 18, will feature various activities, including performances, festive exhibitions, cycling, boat races, golf, etc.


[English Below]

សៀមរាប នឹងក្លាយជាម្ចាស់ផ្ទះនៃពិធី “បុណ្យទន្លេ”​ លើកទី៨

ខេត្តសៀមរាប នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យទន្លេលើកទី៨ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ នេះបើយោងតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ពិធីបុណ្យទន្លេនៅកម្ពុជា គឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់មួយ ដែលរៀបចំឡើងដើម្បីអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេស សម្រស់ធម្មជាតិ និងតួនាទីដ៏សំខាន់ដែលទន្លេផ្តល់មកជូនជីវិតប្រជាជន ព្រមទាំងប្រព័ន្ធអេកូឡូស៊ីរបស់ជាតិ។ ឆ្នាំនេះ កម្មវិធីនឹងនាំមកជូនសកម្មភាពជាច្រើន រួមទាំងការសំដែង ការតាំងពិពណ៌ ការប្រណាំងកង់ ការប្រណាំងទូក និងកីឡាវាយកូនហ្គោលជាដើម។

ពិធីបុណ្យទន្លេត្រូវបានរំពឹងថានឹងទាក់ទាញអ្នកទស្សនាជុំវិញពិភពលោក ដោយផ្តល់ឱ្យពួកគេនូវទិដ្ឋភាពនៃប្រពៃណី កីឡា និងសកម្មភាពកម្សាន្តដែលឆ្លុះបញ្ចាំងរបៀបរស់នៅដ៏រស់រវើករបស់ខេត្តសៀមរាប។ វាជាវេទិកាមួយសម្រាប់ការលើកកម្ពស់ទេសចរណ៍ និងជំរុញសហគមន៍ក្នុងចំណោមអ្នករស់នៅ។

ព័ត៌មានលម្អិតបន្ថែមអំពីកាលវិភាគ និងសកម្មភាពនានា នឹងមានផ្តល់ជូននៅពេលដែលព្រឹត្តិការណ៍កាន់តែខិតជិតមកដល់។ វាត្រូវបានរំពឹងទុកថា នឹងផ្តល់ជូនបទពិសោធន៍ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួមទាំងអស់។

ភូមិបាគង មានសេចក្តីសោមនស្សរីករាយដែលក្រុងសៀមរាបត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះដ៏មានកិត្យានុភាព។ យើងខ្ញុំនឹងរង់ចាំស្វាគមន៏លោកអ្នកមកពិសារកាហ្វេនៅការិយាល័យផ្ទះគំរូរបស់យើង និងទទួលភ្ញៀវដែលមានគម្រោងស្នាក់នៅរយៈពេលខ្លីជាមួយយើងខ្ញុំ។ សូមទាក់ទងមកពួកយើង តាមរយៈ 010 333 680


Siem Reap to host 8th Annual River Festival

Siem Reap is set to host the 8th River Festival from March 16th to 18th, 2024, at the Royal Garden, according to Mr. So Mara, Secretary of State of the Ministry of Tourism.

The River Festival in Cambodia is a significant cultural and tourism event designed to celebrate the country’s rich cultural heritage, natural beauty, and the vital role rivers play in the life and ecosystem of the nation. This year, the festival will feature various activities, including performances, festive exhibitions, cycling, boat races, golf, etc.

The three-day celebration is expected to draw visitors from around the globe, offering them a glimpse into the traditions, sports, and recreational activities that define the vibrant lifestyle of Siem Reap. It serves as a platform for promoting tourism and fostering community among residents.

As the event approaches, more details on the schedule and activities are expected, promising a memorable experience for all attendees.

Bakong Village is delighted that our cherished home province has been chosen as the prestigious host. We welcome you to have coffee at our showroom and host you at our homestay. Please contact us via 010 333 680.

Sources:

 

Interested? Contact Us