ផ្ទះដ៏ល្អសម្រាប់ចូលនិវត្តន៍នៅខេត្តសៀមរាប | Ideal Retirement Villa in Siem Reap

ការចូលនិវត្តន៍ គឺជាដំណាក់កាលថ្មីមួយក្នុងជីវិត និងជាឱកាសអនុញ្ញាតឱ្យអ្នកបានសម្រាកលម្ហែកាយ។ ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងចូលនិវត្តន៍ដែលរួមបញ្ចូលគ្នានូវភាពសម្បូរបែបនៃវប្បធម៌ជាមួយនឹងសម្រស់ធម្មជាតិ ភូមិបាគង របស់ប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អមួយ។ នៅទីនេះ អ្នកនឹងអាចប្រើប្រាស់នូវគ្រឿងបរិក្ខារទំនើបៗ ដែលអ្នកត្រូវការជាមួយសហគមន៍ដ៏រស់រវើក។

Retirement is more than just a phase in life; it’s an opportunity for peaceful new starts and relaxation. If you’re looking for a retirement location that combines cultural richness with natural beauty, Cambodia’s Bakong Village is an excellent option. Here, you’ll find all the modern amenities you need within a peaceful community setting.

[English Below]

គេហដ្ឋានដ៏ល្អសម្រាប់វ័យចូលនិវត្តន៍ នៅខេត្តសៀមរាប

ពេលវ័យចូលនិវត្តន៍​ វាជាពេលវេលាដ៏ល្អមួយសម្រាប់ការចំណាយពេលសម្រាកដោយភាពសុខដុមរមនា។ សម្រាប់លោកអ្នកដែលចង់ចូលនិវត្តន៍ក្នុងបរិយាកាសដែលរួមបញ្ចូលនៃវប្បធម៌ និងធម្មជាតិ ភូមិបាគង នៃប្រទេសកម្ពុជាគឺជាជម្រើសដ៏ល្អមួយ។ គម្រោងនេះផ្តល់ជូននូវបរិក្ខារទំនើបៗ សហគមន៍រស់រវើក រួមជាមួយហេតុផលដ៏គួរឱ្យទាក់ទាញផ្សេងទៀតខាងក្រោម៖

. ទំហំ និងការរចនា

សូមពិចារណាលើលក្ខណៈពិសេសដែលអាចនាំមកជូនទាំងផាសុកភាព និងភាពងាយស្រួល។ ស្វែងរកផ្ទះដែលមានទំហំ និងច្រកចេញចូលទូលាយ។ ផ្ទះ​នៅ​ ភូមិ​បាគង ​ត្រូវ​បាន​រចនាឡើង​ដោយគិតគូរពី​​មនុស្ស​ចាស់។ ពួកវាមានលក្ខណៈពិសេសដូចជា ទំហំធំទូលាយ ហើយផ្ទះបាយ និងកន្លែងបោកគក់ក៏ត្រូវបានរៀបចំឲ្យមានកម្ពស់សមល្មម សម្រាប់ប្រើប្រាស់ផងដែរ។

. ការរស់នៅមានតម្លៃសមរម្យ

ថ្លៃចំណាយលើការរស់នៅក្នុងប្រទេសកម្ពុជា ជាទូទៅមានតម្លៃសមរម្យ។ យោងតាមគេហទំព័រ ​​numbeo.com មនុស្សម្នាក់អាចចំណាយថវិកាត្រឹមតែ 590 ដុល្លារ/ខែប៉ុណ្ណោះ។ តម្លៃគ្រឿងទេស អាហារ និង មធ្យោបាយធ្វើដំណើរមានតម្លៃទាបជាងប្រទេសជិតខាង ដែលធ្វើឲ្យជីវិតនៅកម្ពុជាមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់គ្នា។ សូមស្វែងយល់បន្ថែមអំពីតម្លៃចូលនិវត្តន៍នៅកម្ពុជា។

ដោយឡែកនៅ ភូមិបាគង ក្នុងខេត្តសៀមរាប អ្នកនឹងអាចសន្សំសំចៃការចំណាយកាន់តែច្រើនលើអគ្គិសនី ដោយសារតែផ្ទះនីមួយៗត្រូវបានរចនាឲ្យមានពន្លឺគ្រប់គ្រាន់ និងខ្យល់ចេញចូលពីគ្រប់ជ្រុងជ្រោយ។

. សហគមន៍ដ៏មានភាពរួសរាយរាក់ទាក់

ប្រសិនបើអ្នកចង់បានការប្រាស្រ័យទាក់ទងគ្នាប្រកបដោយភាពរួសរាយរាក់ទាក់ ស្នាមញញឹម ការចេះជួយគ្នាទៅវិញទៅមកក្នុងជីវិតប្រចាំថ្ងៃ ការចូលនិវត្តន៍នៅខេត្តសៀមរាបគឺសម្រាប់អ្នក។ នៅឆ្នាំ 2021 អ្នកតាមដានគេហទំព័រ Rough Guides នៃចក្រភពអង់គ្លេសបានបោះឆ្នោតឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ជា “ប្រទេសដែលមានប្រជាជនរួសរាយបំផុតលើពិភពលោក”។

នេះជាសក្ខីភាពដែលបង្ហាញពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាលើវប្បធម៌ដែលមានភាពរាក់ទាក់ និង​ឆន្ទៈ​ក្នុងការ​ជួយ​អ្នកដទៃ។ ដូចគ្នាផងដែរ ការជ្រើសរើសចូលនិវត្តន៍នៅ ភូមិបាគង នឹងធ្វើឲ្យអ្នកក្លាយជាផ្នែកសំខាន់មួយនៃសហគមន៍ដែលមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់។

. សុខភាព និងសម្រស់នៅក្នុងធម្មជាតិ

ការរស់នៅជុំវិញដោយធម្មជាតិក្នុងបរិយាកាសគ្មានយានយន្ត ផ្តល់អត្ថប្រយោជន៍សុខភាពយ៉ាងសំខាន់។ អ្នកនឹងរីករាយក្នុងការទទួលបានខ្យល់អាកាសបរិសុទ្ធ គ្មានការបំពុល និងរុក្ខជាតិបៃតងខៀវស្រងាត់ ដែលរួមចំណែកដល់បរិយាកាសស្ងប់ស្ងាត់  និងល្អសម្រាប់សុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ អវត្ដមានយានយន្ត ធានាបាននូវកន្លែងរស់នៅដែលមានសុវត្ថិភាព ជាពិសេសសម្រាប់មនុស្សចាស់។ ការធ្វើដំណើរក្នុងតំបន់ដោយជិះកង់ នឹងបង្កើនភាពរីករាយ ហើយជំរុញអ្នករស់នៅទីនោះមានសុខភាពល្អ និងសកម្មជានិច្ច។

សម្រាប់ម្ចាស់លំនៅឋានដែលមានរថយន្ត កុំបារម្ភ! ភូមិ​បាគង​ នឹង​មាន​យានដ្ឋាន​មួយ​ដែល​អាច​ផ្ទុក​រថយន្ត​បាន ៣៩១ គ្រឿង និង​ម៉ូតូ ៣៥៧ គ្រឿង។ ភាពខុសគ្នាដ៏សំខាន់មួយពីគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាគឺយានយន្តត្រូវបានហាមឃាត់នៅលើផ្លូវតូចៗនៅខាងមុខ និងរវាងផ្ទះ។

.  បរិយាកាសរីករាយ និងទីតាំងល្អ

ជីវិត​នៅ​ខេត្ត​សៀមរាប​មានអារម្មណ៍ដូចរីករាយជាមួយបុណ្យទានជារៀងរាល់ថ្ងៃ។ ថ្វីត្បិតតែមានភាពស្ងប់ស្ងាត់ក៏ដោយ ភូមិបាគង មានទីតាំងនៅជិតកន្លែងសំខាន់ៗ ដូចជាផ្សារទំនើប Makro និងមន្ទីរពេទ្យយោធភូមិភាគទី 4 ដែលផ្តល់នូវតុល្យភាពដ៏ល្អឥតខ្ចោះសម្រាប់អ្នករស់នៅ។ វាក៏មានទីតាំងនៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋាន ដែលធ្វើឲ្យមានភាពងាយស្រួលសម្រាប់សាច់ញាតិរបស់អ្នកមកសួរសុខទុក្ខអ្នក និងសម្រាប់ខ្លួនអ្នកក្នុងការធ្វើដំណើរ។

គម្រោងនេះត្រូវបានសាងសង់ឡើងដើម្បីផ្តល់នូវបរិយាកាសស្ងប់ស្ងាត់ដែលអនុញ្ញាតឲ្យអ្នក សម្រាកដោយគ្មានភាពតានតឹង។ ការរចនាប្លង់នៃគម្រោងទាំងមូល គឺផ្អែកលើយុទ្ធសាស្រ្តដែលនាំឲ្យអ្នកជិតខាងមានភាពស្និទ្ធស្នាលគ្នា អាចជួបជុំ និងរីករាយជាមួយគ្នា។


Ideal Villa for Retirement in Siem Reap: A Look into Bakong Village

Retirement isn’t merely a life stage; it’s a time for new beginnings of peace and relaxation. For those seeking to retire amidst a blend of culture and nature, Cambodia, and more specifically Bakong Village, presents an ideal choice. This project offers modern amenities and a peaceful community, along with other compelling reasons below:

  1. Size & Design:

When considering a home for your later years, focus on features that offer both comfort and accessibility. Look for wide hallways and doorways that accommodate easy movement. The houses in Bakong Village are designed with older adults in mind. They have features like wide hallways to make moving around easier. The kitchens and laundry areas are also set up to be easy to use.

  1. Affordable Cost of Living

In general, Cambodia is a very budget-friendly country to live and retire in. It can be as low as $590/month for a person, according to numbeo.com. The prices of groceries, meals, and transportation are lower than in neighboring countries, which makes life in Cambodia very affordable for everyone. Learn more about the cost of retirement in Cambodia.

While at Bakong Village in Siem Reap, you’ll find yourself reducing a lot of expenses on electricity and utilities as the homes were designed to allow enough light and air to flow in from every corner.

  1. Friendly Community

If you want friendly interactions where smiles and helpfulness are a part of daily life, retiring in Siem Reap is for you. In 2021, Rough Guides recognized Cambodia as the “World’s Friendliest Country,” a testament to the nation’s reputation for its hospitable and warm-hearted citizens. This welcoming culture is particularly evident in Siem Reap, where residents are known for their genuine kindness and willingness to assist others. As a result, choosing to retire in Bakong Village offers more than just a new home; it provides an opportunity to become an integral part of a community characterized by sincere and friendly interactions.

  1. Health and Wellness in Nature’s Lap

Living surrounded by nature in a vehicle-free environment offers significant health benefits. As residents, you will enjoy access to clean, unpolluted air and lush greenery, contributing to a tranquil atmosphere ideal for both physical and mental well-being. The absence of vehicles ensures a safer and more peaceful setting, particularly beneficial for older residents. Exploring the area by cycling is a delightful experience, adding to the charm of this serene environment. Additionally, the village provides various wellness activities and facilities, fostering a healthy and active lifestyle among its residents.

For those who own cars, worry not! Bakong Village will have a centralized garage that can accommodate 391 cars and 357 motorbikes. The only major difference from other residential developments in Cambodia is that motorized vehicles are banned on the smaller streets in front and between homes.

  1. Festive Atmosphere and Serene Location

Life in Siem Reap feels like a continuous celebration. Despite its tranquil setting, Bakong Village is conveniently located near essential public facilities, such as Makro Supermarket, and Hospital of Region 4, offering a perfect balance of a slow-paced lifestyle and easy access to necessities. it’s also located along the way to the major airport which makes it easy for your relatives to visit you, and for yourself to travel.

The village is designed to provide a serene environment that allows retirees to unwind and enjoy their golden years in a stress-free setting. The focus on a peaceful, community-focused lifestyle is evident in every aspect of the village, from the layout of the homes to the communal spaces where residents can gather and enjoy each other’s company.

Interested? Contact Us