[English below]
ខេត្តសៀមរាបបានដាក់ចេញនូវបច្ចេកវិទ្យាថ្មី!
តើលោកអ្នកជាជនបរទេស ដែលមានគម្រោងទៅទស្សនាខេត្តសៀមរាបឆាប់ៗនេះមែនទេ? ឥឡូវនេះ លោកអ្នកអាចទិញសំបុត្រចូលទស្សនារយៈពេលមួយថ្ងៃបាននៅម៉ាស៊ីនលក់សំបុត្រចូលទស្សនាណាមួយនៅ The Heritage Walk នៅខេត្តសៀមរាប។
គ្រឹះស្ថានអង្គរ បានលើកឡើងថា រាប់ចាប់ពីខែមករា រហូតដល់ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 មានការជាវសំបុត្រចូលទស្សនារហូតដល់ 989,104 ដែលជាតួរលេខមួយត្រូវបានរំពឹងទុកថានឹងត្រូវបានកើនឡើង ជាពិសេសបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់នូវម៉ាស៊ីនទាំងនេះ។ ការជាវសំបុត្រចូលទស្សនារយៈពេលមួយថ្ងៃ ដែលមានតម្លៃ $37 តាមរយៈម៉ាស៊ីនលក់សំបុត្រ នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរមិនចាំបាច់តម្រង់ជួរ ឬបំពេញនូវព័ត៌មាន ក៏ដូចជារូបថតផ្ទាល់ខ្លួន ដែលនឹងជំរុញឲ្យពួកគេទទួលបាននូវបទពិសោធន៍ទស្សនាមួយដ៏រលូន។
កន្លងទៅ ភ្ញៀវទេសចរដែលមានគម្រោងមកទស្សនាប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទដទៃទៀត តម្រូវឲ្យមកជាវសំបុត្រទស្សនានៅគ្រឹះស្ថានអង្គរ ដែលស្ថិតនៅ 13នាទីពីក្រុងសៀមរាប ដែលជាទូទៅអាចបង្កការរអាក់រអួលដល់បទពិសោធន៍ធ្វើដំណើររបស់ភ្ញៀវទេសចរដែលមានពេលវេលាមានកំណត់។
ក្រោមការជួយសម្រួលដល់ដំណើរការនៃការលក់សំបុត្រ គេជឿថា ខេត្តសៀមរាបនឹងចាប់ផ្ដើមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកពីជុំវិញពិភពលោកម្ដងទៀត ដែលនឹងជួយទៅដល់សេដ្ឋកិច្ច ក៏ដូចជាបង្កើតឱកាសការងារ។
បន្ថែមពីលើនេះទៀត ដើម្បីជ្រោមជ្រែងការអភិវឌ្ឍន៍ទៅលើវិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវសេចក្ដីប្រកាសទៅលើការលើកលែងពន្ធសម្រាប់អាជីវកម្ម ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ជាកត្តាជំរុញឲ្យការវិនិយោគ និងអាជីវកម្មថ្មីៗកាន់តែកើនឡើង។
———-
Siem Reap Becomes More Tech-Savvy!
Are you a foreigner planning to visit Siem Reap soon? You can now get your day pass using one of the ticket systems set up at The Heritage Walk, Siem Reap.
The new system is designed to streamline the visitation process for foreigners planning a one-day temple visit.Visitors still need to visit the travel office on Road 60 for longer stays to get their pass.
According to Angkor Enterprise, 989,104 Angkor Passes have been sold from January to December 25, 2024, and this number is expected to rise further with the newly installed ticket systems. The one-day pass costs $37, allowing visitors to skip queues and avoid submitting personal information and photos, creating a smoother experience.
Previously, visitors had to purchase the pass at the Angkor Ticket Center or Angkor Enterprise, located 13 minutes away by car or motorbike. This process can often cause inconveniences for those with limited time in the province.
With the simplified ticketing process, Siem Reap promises to welcome more visitors from around the world onceagain, boosting the local economy and creating additional jobs.
Additionally, to further improve Siem Reap’s tourism, the government recently announced a tax waiver for tourism-related businesses, encouraging more investments and establishing new businesses.