ហេតុផលសំខាន់ៗដែលលោកអ្នកគួរចាប់ផ្ដើមវិនិយោគនៅខេត្តសៀមរាបឥឡូវនេះ | Investing in Siem Reap: Why the Time Is Now

ខេត្តសៀមរាបបានក្លាយទៅជាទីក្រុងដ៏សំខាន់មួយសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្មជាច្រើនក្នុងការតាមដានដោយយកចិត្តទុកដាក់។ក្នុងនាមជាទីក្រុងធំទីពីរនៅក្នុងប្រទេសកម្ពុជា ខេត្តសៀមរាបបាននឹងកំពុងបង្ហាញសញ្ញានៃការប្រសើរឡើងវិញជាបណ្តើរៗ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺរាតត្បាត ជាមួយនឹងសន្ទុះនៃការកើនឡើងជាបន្តបន្ទាប់នៃចំនួនភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ការងើបឡើងវិញនេះ ត្រូវបានគូសបញ្ជាក់បន្ថែមទៀតតាមរយៈការទទួលស្គាល់ថាខេត្តសៀមរាបជាគោលដៅទេសចរណ៍កំពូល សម្រាប់ឆ្នាំ 2025 ដោយ Tripadvisor ដែលកាន់តែបង្កើនភាពទាក់ទាញខ្លាំងឡើងចំពោះអ្នកធ្វើដំណើរ រួមទាំងវិនិយោគិន។

Siem Reap has become one of the key cities for investors and business owners to watch. As the second-largest city in Cambodia, it has been gradually recovering from the pandemic, with a steady increase in tourist arrivals. This resurgence is further highlighted by its recognition as a Top Destination for 2025 by Tripadvisor, solidifying its appeal to travelers and investors alike.

Siem Reap is transforming into a key destination for investors and business owners, with growing infrastructure and economic opportunities.

[English below]

ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានផ្តល់អាទិភាពជាចម្បងក្នុងការអភិវឌ្ឍបន្ថែមទៀតដល់ខេត្តសៀមរាប។ នៅក្នុងកម្មវិធី One Vision, One Siem Reap នៅ Rose Apple Square ក្រោមវត្តមាន ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានប្រកាសស្តីពីផែនការកែលម្អតំបន់ជុំវិញវត្តរាជបូព៌ ព្រមទាំងតាមមាត់ស្ទឹងសៀមរាប ដោយបង្កើតជាតំបន់ទាក់ទាញទេសចរណ៍សំខាន់ទីបី បន្ទាប់ពីឧទ្យានបុរាណវិទ្យាអង្គរ និងផាប់ស្ទ្រីត។ លើសពីនេះ តាមរយៈគំនិតផ្តួចផ្តើមដូចជា ការបើកដំណើរការប្រព័ន្ធលក់សំបុត្រថ្មីសម្រាប់ការទស្សនាប្រាសាទ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងការអភិវឌ្ឍផ្លូវល្បឿនលឿន បាននឹងកំពុងលើកកម្ពស់យ៉ាងសកម្មនូវទស្សនវិស័យសេដ្ឋកិច្ចរបស់ទីក្រុងនេះ។ម្យ៉ាងទៀត ការបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្មទាក់ទងនឹងវិស័យទេសចរណ៍ក៏ជំរុញយ៉ាងសំខាន់នូវភាពទាក់ទាញរបស់ខេត្តសៀមរាបជាគោលដៅដ៏មានសក្តានុពលសម្រាប់ការវិនិយោគផងដែរ។

H.E. Yun Linne, Deputy Governor of Siem Reap at One Vision, One Siem Reap

សម្រាប់គម្រោងភូមិបាគងគឺជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ។ ក្នុងនាមជាគម្រោងមួយរបស់ ULS ការអភិវឌ្ឍនេះស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងការរីកចម្រើនរបស់ទីក្រុងសៀមរាប ដោយផ្តល់នូវរបៀបរស់នៅបែបទំនើបទាន់សម័យ ប្រកបដោយការយកចិត្តទុកដាក់។ មានទីតាំងស្ថិតនៅជាយក្រុង គម្រោងភូមិបាគងផ្តល់ជូននូវស្មារតីសហគមន៍ដ៏រឹងមាំ និងមានគុណតម្លៃយូរអង្វែង ដែលធ្វើឱ្យគម្រោងរបស់យើងក្លាយជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកទិញផ្ទះ ក៏ដូចជាវិនិយោគិន។

ដោយសារតែខេត្តសៀមរាបបន្តវិវឌ្ឍន៍ឥតឈប់ឈរ ជាមួយនឹងឱកាសរីកចម្រើនដ៏សម្បូរបែប នេះជាពេលវេលារបស់លោកអ្នកដើម្បីក្លាយជាផ្នែកមួយនៃអនាគតដ៏រុងរឿងរបស់ទីក្រុងដ៏គួរឱ្យស្ញប់ស្ញែងនេះ។

Siem Reap is transforming into a key destination for investors and business owners, with growing infrastructure and economic opportunities.

Siem Reap has become one of the key cities for investors and business owners to watch. As the second-largest city in Cambodia, it has been gradually recovering from the pandemic, with a steady increase in tourist arrivals. This resurgence is further highlighted by its recognition as a Top Destination for 2025 by Tripadvisor, solidifying its appeal to travelers and investors alike.

The government has also prioritized Siem Reap for further development. During the One Vision, One Siem Reap event at Rose Apple Square, Siem Reap Deputy Governor H.E. Yin Linne announced plans to improve the areas around Wat Bo and the Siem Reap River, establishing them as the third major tourist attraction after Angkor Archaeological Park and Pub Street. Additionally, initiatives such as a new ticketing system for temple visits, the Siem Reap-Angkor International Airport, and a new highway are strengthening the city’s economic outlook. Tax exemptions for tourism-related businesses also further enhance Siem Reap’s appeal as a promising destination for investment.

H.E. Yun Linne, Deputy Governor of Siem Reap at One Vision, One Siem Reap

Bakong Village is part of this transformation. As a ULS project, it aligns with the city’s growth by offering well-planned modern living. Located just 20 minutes east of Siem Reap, Bakong Village, provides a strong sense of community and long-term value, making it an ideal choice for investors and homebuyers.

As Siem Reap is evolving, and opportunities are growing, now is your time to be part of its future.

Interested? Contact Us