ការលើកលែងពន្ធជាកត្តាដ៏សំខាន់មួយសម្រាប់ជួយសម្រួលដល់ការស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប | Tax Exemptions Pave the Way for Siem Reap’s Tourism Recovery

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឲ្យមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធសម្រាប់សហគ្រាសផ្នែកទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយសហគ្រាសទាំងនោះរួមមានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលនឹងទទួលបានការលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ(មិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ) ក៏ដូចជាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024។ ដោយមានអាជីវកម្មប្រមាណ3,000 ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ-19 វិធានការជាយុទ្ធសាស្ត្រនេះផ្តល់នូវការគាំទ្រយ៉ាងសំខាន់ ជាមួយនឹងគោលបំណងជួយជំរុញការស្តារឱ្យប្រសើរឡើងវិញ និងលើកកម្ពស់គោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។

In a bid to revitalize Siem Reap’s tourism sector, the government announced tax exemptions for tourism-related businesses until June 2025. Covering hotels, guesthouses, restaurants, and travel agencies, the initiative waives monthly taxes (excluding VAT and accommodation tax) and annual income tax for 2024. With approximately 3,000 businesses impacted by COVID-19, this measure offers vital relief and aims to encourage recovery and growth in one of Cambodia’s most iconic destinations.

Siem Reap Night Market reopens its doors, welcoming visitors back after the COVID-19 pandemic.19. Photo credit: Asia King Travel.

[English below]

កាលពីខែតុលា ឆ្នាំមុន រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសស្តីពីការលើកលែងពន្ធ ក្នុងគោលបំណងជួយដល់សហគ្រាសធ្វើការទាក់ទងនឹងវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់កម្ពុជា។ ការលើកលែងពន្ធនេះមានសុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ 2025 ដោយអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ដែលផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងខ្លាំងដល់អាជីវកម្មដែលស្ថិតនៅក្នុងដំណើរការស្តារឡើងវិញបន្ទាប់ពីមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-19។ គំនិតផ្តួចផ្តើមលើការលើកលែងពន្ធនេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្មស្របច្បាប់ ដោយមិនតម្រូវឱ្យបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម (VAT) និងអាករលើការស្នាក់នៅ។ បន្ថែមពីនេះ សេចក្តីប្រកាសនេះបានបញ្ជាក់បន្ថែមទៀតថា ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ 2024 ក៏នឹងត្រូវបានលើកលែងផងដែរ។ វិធានការដែលបានគិតគូរយ៉ាងល្អិតល្អន់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក ដោយជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ប្រតិបត្តិករក្នុងវិស័យទេសចរណ៍។

Siem Reap welcomes tourists from around the world to its iconic historical sites, offering a glimpse into Cambodia’s rich cultural heritage. Photo credit: Yousos Apdoulrashim

ខេត្តសៀមរាប ដែលជាខេត្តមួយក្នុងចំណោមខេត្តនានាក្នុងប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងពេលនៃជំងឺរាតត្បាតដោយបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍ ដែលបណ្តាលឱ្យមានអាជីវកម្មប្រមាណ 3,000 ផ្អាកដំណើរការ។ការលើកលែងពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបម្រើជាកាតាលីករសម្រាប់ការងើបឡើង នៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃក្តីសង្ឃឹមសម្រាប់ការស្តារសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

តាមរយៈការជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុលើអាជីវកម្ម គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងជួយដល់អាជីវកម្មដែលកំពុងបើកដំណើរការឱ្យមានស្ថិរភាព  និងរីកចម្រើនឆ្ពោះទៅមុខ ខណៈ លើកទឹកចិត្តដល់អាជីវកម្មដែលបានបិទក្នុងអំឡុងពេលដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-19 ឱ្យពិចារណាការបើកឡើងវិញផងដែរ។ ដោយមានការគាំទ្រនេះហើយ ខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចក្នុងការទាក់ទាញភ្ញៀវទេសចរ និងស្ដារឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យក្លាយជាទិសដៅទេសចរណ៍ដ៏ប្រណិត បំផុតក្នុងប្រទេសកម្ពុជា។


Last October, the government announced a tax exemption initiative to support tourism-related businesses in Siem Reap, one of Cambodia’s most popular destinations. This exemption, effective until June 2025, applies to hotels, guesthouses, restaurants, and travel agencies, offering a much-needed boost to businesses still recovering from the impacts of COVID-19. The initiative exempts eligible businesses from all monthly taxes except for value-added tax (VAT) and accommodation tax. Additionally, the Prakas specifies that annual income tax for 2024 will also be waived. These measures aim to stimulate the local economy by alleviating financial burdens on tourism operators.

Siem Reap welcomes tourists from around the world to its iconic historical sites, offering a glimpse into Cambodia’s rich cultural heritage. Photo credit: Yousos Apdoulrashim

Siem Reap, one of Cambodia’s most severely affected provinces during the pandemic, saw its tourism sector devastated, with approximately 3,000 businesses ceasing operations. This tax exemption is not only a step toward recovery but also a signal of hope for the region’s economic revitalization.

By easing financial pressures, the government’s initiative encourages existing businesses to stabilize and grow while potentially inspiring those that closed during the pandemic to reopen. With this support, Siem Reap can once again welcome visitors and reclaim its status as a vibrant hub of tourism in Cambodia.

Interested? Contact Us