ខេត្តសៀមរាបកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន 774,203 នាក់ ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ 2024។ ជាមួយនឹងភាពងាយស្រួលនៃការធ្វើដំណើរ បន្ទាប់ពីការបើកដំណើរការនូវព្រលានយន្តហោះថ្មី ស្របពេលនឹងការចាប់អារម្មណ៍ជាសកល ជាពិសេសការកើនឡើងនៃកំណើនភ្ញៀវទេសចរអូស្ត្រាលីរហូតដល់ 529% ខេត្តសៀមរាបកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដែលគេចង់មកទស្សនា។ ភាពទាក់ទាញដែលកំពុងកើនឡើងនេះ មិនត្រឹមតែជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបឱ្យកាន់តែល្បីល្បាញប៉ុណ្ណោះទេ ថែមទាំងបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងឱកាសវិនិយោគសំខាន់ៗជាច្រើនផងដែរ។
—
Siem Reap is on the rise, welcoming 774,203 international tourists from January to October 2024. With new airport accessibility and growing global interest—especially a 529% surge from Australians—it’s a destination to watch. This growing appeal strengthens Siem Reap’s reputation and opens doors for economic growth and investment opportunities.
ចាប់តាំងពីដើមឆ្នាំ 2024 មក ខេត្តសៀមរាបមានការកើនឡើងគួរឱ្យកត់សម្គាល់នៃកំណើនភ្ញៀវទេសចរមកពីជុំវិញពិភពលោក។ ចាប់ពីខែមករារហូតដល់ខែតុលា ទីក្រុងដ៏អស្ចារ្យនេះ បានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន 774,203 នាក់ ដែលឆ្លុះបញ្ចាំងពីកិត្យានុភាពដ៏ទាក់ទាញដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍។ ក្នុងនោះផងដែរ ប្រជាជាតិមួយចំនួនដូចជាប្រទេសចិនសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកូរ៉េខាងត្បូង បានមានវត្តមានជាប្រទេសដែលរួមចំណែកកំពូលឈានមុនគេទាំងប្រាំចំពោះការកើនឡើងដ៏អស្ចារ្យនេះ ដោយពង្រឹងជំហររបស់ប្រទេសកម្ពុជាកាន់តែរឹងមាំនៅលើវិស័យទេសចរណ៍ពិភពលោក។
លើសពីនេះទៅទៀត យោងតាមរបាយការណ៍មួយដែលចុះផ្សាយដោយ Skyscanner Travel Trends 2025 បានបង្ហាញឱ្យដឹងថាខេត្តសៀមរាប ឥឡូវនេះជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់ប្រជាពលរដ្ឋអូស្ត្រាលីដែលចង់មកទស្សនា នៅឆ្នាំ 2025 នេះដោយមានការចាប់អារម្មណ៍កើនឡើងដល់ទៅ 529%។
ចាប់តាំងពីមានការបើកសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីមក ភាពងាយស្រួលនៃការធ្វើដំណើរមកកាន់ទីក្រុងកាន់តែមានភាពប្រសើរឡើងយ៉ាងខ្លាំង ដោយមានការទទួលស្វាគមន៍ជើងហោះហើរជាង 14,556 ជើង និងអ្នកដំណើរចំនួន 1,300,048 នាក់ដែលនេះជាការកើនឡើងដ៏គួរឱ្យកត់សម្គាល់បំផុតបើធៀបទៅនឹងឆ្នាំមុនៗ។
កំណើននៃភ្ញៀវទេសចរដែលមកទស្សនាជាបន្តបន្ទាប់នេះ កំពុងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាប ជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងបើកទ្វារសម្រាប់ឱកាសថ្មីៗក្នុងការវិនិយោគអចលនទ្រព្យនានាផងដែរ។ បន្ថែមពីនេះ ទស្សនវិស័យវិជ្ជមានសម្រាប់ខេត្តសៀមរាបក៏ត្រូវបានគូសបញ្ជាក់បន្ថែមនៅក្នុងព្រឹត្តិការណ៍ “2024 One Vision, One Siem Reap” ដែលបានរៀបចំឡើងនៅ Rose Apple Square កាលខែកក្កដា កន្លងទៅនេះ ដោយបង្ហាញពីអនាគតដ៏ត្រចះត្រចង់របស់ទីក្រុង ដែលជាទិសដៅដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍។
Since the beginning of 2024, Siem Reap has experienced a surge in tourists from around the globe. From January to October alone, the city welcomed 774,203 international tourists, reflecting the growing appeal of Cambodia as a travel destination. Countries such as China, the United States, Britain, France, and South Korea have emerged as the top five contributors to this influx, solidifying Cambodia’s position on the global tourism map.
Additionally, the Skyscanner Travel Trends 2025 report revealed that Siem Reap is now the top destination Australians want to visit in 2025, with interest increasing by an impressive 529%.
Since the opening of the new Siem Reap-Angkor International Airport, the city has seen a remarkable boost in accessibility, welcoming over 14,556 flights and 1,300,048 passengers—a significant increase from the previous year.
This steady stream of visitors continues to enhance Siem Reap’s reputation, boost the local economy, and open doors for new opportunities in real estate investment. The positive outlook for Siem Reap was echoed at the “2024 One Vision, One Siem Reap” event hosted at Rose Apple Square in July, highlighting the city’s bright future as a hub for tourism and development.